ព្រះត្រៃបិដក ភាគ ៧៧
ព្រះសោភិតសម្ពុទ្ធដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងសីហារាម ព្រះធាតុ (របស់ព្រះអង្គ) សាយភាយទៅក្នុងប្រទេសនោះ តាមចំណែកៗ។
ចប់ សោភិតពុទ្ធវង្ស ទី៦។
អនោមទស្សិពុទ្ធវង្ស ទី៧
[៨] កាលជាខាងក្រោយ អំពីព្រះសោភិតសម្ពុទ្ធមក មានព្រះសម្ពុទ្ធ ព្រះនាមអនោមទស្សី ព្រះអង្គប្រសើរជាងសត្វទ្វេបាទ ទ្រង់មានយសរាប់មិនបាន ទ្រង់មានតេជះ ទ្រង់កម្របុគ្គលកន្លងបាន។ ព្រះសម្ពុទ្ធ ទ្រង់កាត់ចំណងទាំងអស់ កំចាត់បង់ភពទាំង ៣ ហើយសម្តែងផ្លូវសម្រាប់ដើរឆ្ពោះទៅរកនិព្វាន មិនត្រឡប់វិញ ចំពោះទេវតា និងមនុស្ស។ ព្រះអនោមទស្សីអង្គនោះ ទ្រង់មិនរំភើប ដូចជាសាគរ គេគ្របសង្កត់បានដោយក្រ ដូចជាភ្នំ ទ្រង់មានគុណរកទីបំផុតគ្មាន ដូចជាអាកាស មានព្រះកាយរីកពេញ ដូចជាស្តេចឈើ។
ID: 637644664984349217
ទៅកាន់ទំព័រ៖