ព្រះត្រៃបិដក ភាគ ៧៧

សុត្តន្ត​បិដក ខុទ្ទកនិកាយ
ពុទ្ធវង្ស
---
សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ព្រះអង្គ​នោះ។
រតន​ចង្កម​នក័​ណ្ឌ
 [១] គ្រានោះ សហ​ម្ប​តី​ព្រហ្ម ជា​អធិបតី​នៃ​លោក ធ្វើ​អញ្ជលី​អារាធនា​ព្រះសម្ពុទ្ធ​ថា ពួក​សត្វ​ក្នុង​លោក​នេះ មាន​ធូលី គឺ​រាគាទិក្កិលេស​ក្នុង​ភ្នែក​ស្រាលស្តើង​ហើយ សូម​ព្រះអង្គ​សម្តែង​ធម៌ សូម​ព្រះអង្គ​អនុគ្រោះ​ពួក​សត្វ​នេះ។ ពួក​ព្រហ្ម​ធ្វើ​អញ្ជលី អារាធនា​ព្រះមានព្រះភាគ ជា​អធិបតី​នៃ​លោក ខ្ពង់ខ្ពស់​ជាង​នរជន​ថា ពួក​សត្វ​ក្នុង​លោក​នេះ មាន​ប្រាជ្ញា មាន​ធូលី គឺ​រាគាទិក្កិលេស​ក្នុង​ភ្នែក​ស្រាលស្តើង​ហើយ សូម​ព្រះអង្គ​សម្តែង​ធម៌ សូម​ព្រះអង្គ​អនុគ្រោះ​ពួក​សត្វ​នេះ។
ទំព័រទី ១ | បន្ទាប់
ID: 637644638799622418
ទៅកាន់ទំព័រ៖