ព្រះត្រៃបិដក ភាគ ៧៧

ព្រះអរហន្ត​ទាំងពួង​នោះ សឹងតែ​មានយស​រាប់​មិនបាន សុទ្ធតែ​រួចផុត​ហើយ មិន​មាន​ឧបធិ​ទាំងអស់ ព្រះអរហន្ត​ទាំងនោះ មានយស​ធំ បាន​សម្តែង​នូវ​ពន្លឺ គឺ​ព្រះ​ញាណ ហើយ​បរិនិព្វាន​ទៅ។ ព្រះពុទ្ធ ព្រះនាម​សុ​មេ​ធៈ ជា​ព្រះ​ជិនស្រី​ប្រសើរ ទ្រង់​និព្វាន ក្នុង​មេធា​រាម ព្រះធាតុ​ផ្សាយ​ទៅ​ក្នុង​ប្រទេស​ទាំង​ឡាយ​នោះៗ។

ចប់ សុមេធ​ពុទ្ធវង្ស ទី១១។


សុជាត​ពុទ្ធវង្ស ទី១២


 [១៣] ក្នុង​មណ្ឌ​កប្ប​នោះ​ឯង មាន​ព្រះសម្មាសម្ពុទ្ធ​ជានា​យក ព្រះនាម​សុជាតៈ ទ្រង់​មាន​ព្រះ​ហនុ​កា ដូចជា​ចង្កា​នៃ​រាជ​សីហៈ ទ្រង់​មាន​ព្រះ​សុ​រង ដូចជា​កនៃ​គោ​ឧសភៈ ទ្រង់​មាន​ព្រះគុណ​ប្រមាណ​មិនបាន គេ​គ្រប​សង្កត់​មិនបាន។ ព្រះសម្ពុទ្ធ​ដ៏​បរិសុទ្ធ ប្រាសចាក​មន្ទិល ដូចជា​ព្រះចន្ទ្រ មាន​តេជះ​ដូចជា​ព្រះអាទិត្យ ភ្លឺរុងរឿង​ដោយ​ព្រះ​សិរី​សព្វៗកាល យ៉ាងនេះ។ ព្រះសម្ពុទ្ធ ទ្រង់​ដល់​នូវ​ពោធិញ្ញាណ ដ៏​ប្រសើរ​សព្វគ្រប់​ហើយ ទ្រង់​ញ៉ាំង​ព្រះ​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​ព្រះនគរ​ឈ្មោះ​សុ​មង្គ​លៈ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637644673420599349
ទៅកាន់ទំព័រ៖