ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធ ជាទេវតាដ៏ប្រសើរអង្គនោះ មានព្រះជន្មាយុនៅដរាបនោះ គឺព្រះចក្ខុសម្ពុទ្ធ ទ្រង់ឋិតនៅក្នុងលោក អស់ ៩០ ពាន់ឆ្នាំ។ ព្រះពុទ្ធដែលមិនមានបុគ្គលស្មើអង្គនោះក្តី គូនៃសាវ័កទាំងអម្បាលនោះក្តី មានគុណថ្លឹងពុំបាន របស់ទាំងអស់នោះ អន្តរធានទៅ ឱហ្ន៎! សង្ខារទាំងពួង ជារបស់សោះសូន្យទទេ។ ព្រះពុទ្ធ ព្រះនាមបិយទស្សី ជាព្រះមុនីប្រសើរ ទ្រង់បរិនិព្វានក្នុងអស្សត្ថារាម ព្រះស្តូបនៃព្រះជិនស្រីអង្គនោះ មានកំពស់ ៣ យោជន៍ (គេបានសាងហើយ) ក្នុងអស្សត្ថារាម នោះ។
ចប់ បិយទស្សិពុទ្ធវង្ស ទី១៣។
អត្ថទស្សិពុទ្ធវង្ស ទី១៤
[១៥] ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធ ព្រះនាមអត្ថទស្សី មានយសធំ ទ្រង់កំចាត់បង់ងងឹតធំ សម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។
ID: 637644676772786744
ទៅកាន់ទំព័រ៖