ព្រះត្រៃបិដក ភាគ ៧៧

ព្រះពុទ្ធ​នោះ ទ្រង់​សម្តែង​ពន្លឺ​ថ្លឹង​ពុំ​បាន ញ៉ាំង​មនុស្សលោក ព្រមទាំង​ទេវលោក​ឲ្យ​រុងរឿង ហើយ​ទ្រង់​ដល់​នូវ​អនិច្ចតាធម៌ ដូចជា​ភ្លើង​អស់​កំញម។ ព្រះ​អត្ថ​ទស្សី​ជិនស្រី​ដ៏​ប្រសើរ ទ្រង់​បរិនិព្វាន​ក្នុង​អនោមា​រាម មានការ​សាយភាយ​ទៅ​នៃ​ព្រះធាតុ ក្នុង​ប្រទេស​ទាំង​ឡាយ​នោះៗ។

ចប់ អត្ថ​ទស្សិ​ពុទ្ធវង្ស ទី១៤។


ធម្ម​ទស្សី​ពុទ្ធវង្ស ទី១៥


 [១៦] ក្នុង​មណ្ឌ​កប្ប​នោះ​ឯង មាន​ព្រះពុទ្ធ​ព្រះនាម​ធម្ម​ទស្សី មានយស​ធំ ទ្រង់​កំចាត់​បង់​ងងឹត​អន្ធការ ហើយ​ញ៉ាំង​មនុស្សលោក ព្រមទាំង​ទេវលោក ឲ្យ​រុងរឿង។ ការ​ត្រាស់​ដឹង​លើក​ទី ១ មាន​ពួក​សត្វ​មួយ​សែន​កោដិ ក្នុង​ការ​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​នៃ​ព្រះ​ធម្ម​ទស្សី​នោះ ទ្រង់​មាន​តេជះ​ថ្លឹង​ពុំ​បាន។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637644678278568002
ទៅកាន់ទំព័រ៖