ព្រះត្រៃបិដក ភាគ ៧៧

នាង​ចន្ទា​ភិក្ខុនី ១ នាង​ចន្ទ​មិត្តា​ភិក្ខុនី ១ ជា​អគ្គសាវិកា ដើមឈើ​ជាទី​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​អង្គ​នោះ ហៅ​ថា​បា​ដលិ​ព្រឹក្ស។ បុន​ព្វ​សុ​មិត្ត​គហបតី ១ នាគ​គហបតី ១ ជា​អគ្គ​ឧបដ្ឋាក នាង​សិរិ​មា ១ នាង​ឧត្តរា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះ​វិបស្សី លោកនាយក មាន​កំពស់ ៨០ ហត្ថ ពន្លឺ​ព្រះអង្គ​ផ្សាយ​ចេញទៅ​ជុំវិញ ៧ យោជន៍។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​មាន​ព្រះជន្ម ៨ ហ្មឺន​ឆ្នាំ ព្រះអង្គ​កាល​ទ្រង់​ធរមាន​នៅឡើយ បាន​ចម្លង​ប្រជុំជន​ច្រើន ចាក​សំសារ​វដ្ត។ ព្រះអង្គ​ទ្រង់​ដោះស្រាយ​នូវ​ចំណង​នៃ​ទេវតា និង​មនុស្សជា​ច្រើន ទាំង​ប្រាប់ផ្លូវ​ត្រូវ​ផ្លូវខុស ចំពោះ​ពួក​បុថុជ្ជន​ដ៏​សេស​ទៀតផង។ ព្រះអង្គ ព្រមទាំង​សាវ័ក ទ្រង់​សម្តែង​ពន្លឺ ហើយ​បង្ហាញ​ឧបាយ ជាទី​ទៅកាន់​ព្រះនិព្វាន ឈ្មោះ​អមតៈ ទ្រង់​រុងរឿង​ដូច​គំនរ​ភ្លើង ហើយ​បរិនិព្វាន។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637644696647964705
ទៅកាន់ទំព័រ៖