ព្រះត្រៃបិដក ភាគ ៧៧
ព្រះសរីរៈបរិបូណ៌ដោយអនុព្យញ្ជនៈ មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ គង់បាត់បង់សូន្យទាំងអស់ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះសិខីសម្ពុទ្ធ ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងអស្សារាម ព្រះស្តូបដ៏ប្រសើរនៃព្រះអង្គនោះ គេបានសាងទុក កំពស់ ៣ យោជន៍ ក្នុងទីនោះឯង។
ចប់ សិខីពុទ្ធវង្ស ទី២០។
វេស្សភូពុទ្ធវង្ស ទី២១
[២២] ក្នុងមណ្ឌកប្បនោះឯង មានព្រះជិនស្រី ព្រះនាមវេស្សភូ ព្រះអង្គមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន ទ្រង់កើតឡើងក្នុងលោក។ ព្រះជិនស្រីនោះ កាលជ្រាបច្បាស់នូវលោកទាំង ៣ នេះ ដែលឆេះសព្វដោយភ្លើង គឺរាគៈផង នូវដែននៃតណ្ហាទាំងឡាយផង ទ្រង់កាត់នូវចំណងដូចដំរីដ៏ប្រសើរ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម។
ID: 637644698440464443
ទៅកាន់ទំព័រ៖