ព្រះត្រៃបិដក ភាគ ៧៧

កស្សប​ពុទ្ធវង្ស ទី២៤


 [២៥] កាល​ខាងក្រោយ អំពី​ព្រះពុទ្ធ​ព្រះនាម​កោនាគមនៈ​មក មាន​ព្រះសម្ពុទ្ធ ព្រះ​នា​មកស្សបៈ ដ៏​ឧត្តម​ជាង​សត្វទ្វេបាទ ជា​ធម្មរាជ ទ្រង់​ធ្វើ​ពន្លឺ។ ផ្ទះ​ជា​ឫស​នៃ​ត្រកូល​ព្រះពុទ្ធ ទ្រង់​លះបង់​ហើយ ព្រះពុទ្ធ​នោះ​ទ្រង់​ឲ្យ​ទាន គឺ​បាយ និង​ទឹក​ច្រើន ដល់​យាចក​ទាំងឡាយ ហើ​ញញ៉ាំង​ព្រះទ័យ​ឲ្យ​ពេញ ដល់​សម្ពោធិញ្ញាណ​ដ៏​ឧត្តម ដូចជា​គោ​ឧសភៈ ទម្លាយ​នូវ​ក្រោល។ កាល​ព្រះ​កស្សបៈ ជា​លោកនាយក ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ពួក​បរិស័ទ​ចំនួន ២ ម៉ឺន​កោដិ បាន​ត្រាស់​ដឹង​ជា​គ្រាដំបូង។ កាល​ព្រះសម្ពុទ្ធ​យាង​ទៅកាន់​ចារិក​ក្នុង​ទេវលោក អស់ ៤ ខែ ពួក​បរិស័ទ​មួយ​ម៉ឺន​កោដិ​បាន​ត្រាស់​ដឹង​ជា​គ្រា​ទី ២។ ព្រះ​សាស្តា​ធ្វើ​យមក​បាដិហារ្យ និង​វិ​កុ​ព្វ​នឫទ្ធិ សម្តែង​នូវ​ញាណ​ធាតុ ពួក​បរិស័ទ ៥ ពាន់​កោដិ បាន​ត្រាស់​ដឹង​ជា​គ្រា​ទី ៣។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637644703234214547
ទៅកាន់ទំព័រ៖