ព្រះត្រៃបិដក ភាគ ៧៧

កុរុ​ធម្មចរិយា ទី៣


 [៣] ចរិយា​ដទៃទៀត កាល​តថាគត​ជា​ស្តេច​ឈ្មោះ​ធនញ្ជ័យ នៅក្នុង​ឥន្ទបត្ត​បុរី​ដ៏​ឧត្តម ប្រកបដោយ​កុសលធម៌ ១០។ ព្រាហ្មណ៍​ទាំងឡាយ នៅក្នុង​ដែន​កា​លិង្គៈ ចូល​ទៅ​រក​តថាគត សូម​ដំរី​ដ៏​ប្រសើរ​របស់​តថាគត ជា​ដំរី​នាំឲ្យ​បានទ្រព្យ ដែលគេ​សន្មត​ថា​ជា​សត្វ​មង្គល ដោយ​ពាក្យ​ថា ជនបទ (នៃ​យើងខ្ញុំ​ព្រះអង្គ) មិន​មាន​ភ្លៀង ទុរ្ភិក្ស​អត់ឃ្លាន​ខ្លាំង​ណាស់ សូម​ព្រះអង្គ​ប្រទាន​ដំរី​ដ៏​ប្រសើរ ដែល​មាន​សម្បុរ​ខៀវ ឈ្មោះ​អញ្ជ័ន។ បើ​ស្មូម​មកដល់​ហើយ តថាគត​មិន​គួរ​ប្រកែក ការ​សមាទាន​របស់​តថាគត កុំ​បែកធ្លាយ​ឡើយ ដូច្នេះ តថាគត​នឹង​ឲ្យ​ដំរី​ប្រសើរ។ តថាគត​ចាប់​ដំរី​ត្រង់​ប្រមោយ ច្រូច​ទឹក​កុណ្ឌី​ជា​វិការៈ​នៃ​កែវ លើ​ដៃ​ព្រាហ្មណ៍ ហើយ​ឲ្យ​ដំរី​ដល់​ព្រាហ្មណ៍។ កាល​តថាគត​បាន​ឲ្យ​ដំរី​ដល់​ពួក​ព្រាហ្មណ៍​ហើយ មាន​ពួក​អាមាត្យ​ក្រាបទូល​ពាក្យ​នេះ​ថា ហេតុ​ដូចម្តេច បាន​ជា​ព្រះអង្គ
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637644709507183183
ទៅកាន់ទំព័រ៖