ព្រះត្រៃបិដក ភាគ ៧៧

នេមិរាជ​ចរិយា ទី៦


 [៦] ចរិយា​ដទៃទៀត កាលដែល​តថាគត​កើតជា​ស្តេច​ធំ​ឈ្មោះ​នេមិ ជា​បណ្ឌិត អ្នក​ត្រូវការ​ដោយ​កុសល នៅក្នុង​ក្រុង​ដ៏​ប្រសើរ ឈ្មោះ​មិថិលា។ កាលនោះ តថាគត​បាន​ឲ្យ​គេ​ស្ថាបនា​សាលា​បួន​ខ្នង មានមុខ ៤ ហើយ​ញ៉ាំង​ទាន​ឲ្យ​ប្រព្រឹត្តទៅ ដល់​ពួក​ម្រឹគ បក្សី និង​មនុស្សជា​ដើម ក្នុង​សាលា​នោះ។ តថាគត​បាន​ធ្វើ​នូវ​សំពត់​សម្រាប់​ស្លៀកដណ្តប់ ទីដេក បាយ ទឹក និង​ភោជន ឲ្យ​ជា​របស់​ប្រព្រឹត្តទៅ​មិន​ដាច់ ហើយ​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ។ សេវកាមាត្យ ចូល​ទៅ​រក​ចៅហ្វាយនាយ ព្រោះ​ហេតុ​ចង់បាន​ទ្រព្យ ហើយ​ស្វែងរក​ហេតុ​ដែល​គួរ​រីករាយ ដោយ​កាយ ឬដោយ​វាចា​ចិត្ត (ផ្គាប់ចិត្ត​ចៅហ្វាយនាយ) យ៉ាងណា។ តថាគត​នឹង​ស្វែងរក​នូវ​ពូជ​នៃ​ពោធិញ្ញាណ​ក្នុង​ភព​ទាំងពួង ញ៉ាំង​សត្វ​ឲ្យ​ស្កប់ស្កល់​ដោយ​ទាន ហើយ​ប្រាថ្នា​នូវ​ពោធិញ្ញាណ​ដ៏​ឧត្តម យ៉ាងនេះ​ឯង។

ចប់ នេមិរាជ​ចរិយា ទី៦។

ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637644710626714432
ទៅកាន់ទំព័រ៖