ព្រះត្រៃបិដក ភាគ ៧៧

សស​បណ្ឌិត​ចរិយា ទី១០


 [១០] ចរិយា​ដទៃទៀត កាល​តថាគត កើតជា​ទន្សាយ ត្រាច់​ទៅ​ក្នុង​ព្រៃ មាន​ស្មៅ ស្លឹកឈើ បន្លែ និង​ផ្លៃ​ឈើ​ជា​អាហារ វៀរចាក​ការបៀតបៀន​សត្វ​ដទៃ។ កាលនោះ ស្វា ចចក ភេ និង​តថាគត ព្រមព្រៀង​នៅជា​មួយ​គ្នា ទាំងព្រឹកទាំងល្ងាច។ តថាគត​ប្រៀនប្រដៅ​សំឡាញ់​ទាំង ៣ នោះ ដែល​មាន​កិរិយា​ល្អ និង​កិរិយា​អាក្រក់​ថា អ្នក​ទាំងឡាយ ចូរ​វៀរ​នូវ​អំពើអាក្រក់ ហើយ​ចូរ​តម្កល់​ខ្ជាប់​ក្នុង​អំពើល្អ។ តថាគត​ឃើញ​ព្រះចន្ទ្រ​ពេញវង់ ក្នុង​ថ្ងៃឧបោសថ ក៏​ប្រាប់​ដល់​សំឡាញ់​នុ៎ះ ក្នុង​ទីនោះ​ថា ថ្ងៃនេះ ជា​ថ្ងៃឧបោសថ។ អ្នក​ទាំងឡាយ ចូរ​ចាត់ចែង​ទាន ដើម្បីឲ្យ​ដល់​ទក្ខិណេយ្យ​បុគ្គល លុះ​បាន​ឲ្យ​ទាន​ដល់​ទក្ខិណេយ្យ​បុគ្គល​រួចហើយ ចូរ​រក្សា​ឧបោសថ។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637644714088120632
ទៅកាន់ទំព័រ៖