ព្រះត្រៃបិដក ភាគ ៧៧

តថាគត​ឃើញ​យាចក ចូល​មក​ដើម្បី​ភិក្ខា ក៏បាន​លះបង់​ខ្លួន​ជា​របស់​ខ្លួន បុគ្គល​អ្នកឲ្យ​ទាន ស្មើដោយ​ទាន​របស់​តថាគត មិន​មាន​ឡើយ នេះ​ជា​ទានបារមី​របស់​តថាគត។

ចប់ ទានបារមី។


សីល​បរ​មិតា
សីល​វនា​គចរិយា ទី១


 [១១] កាលដែល​តថាគត​កើតជា​ដំរី ជា​សត្វ​ចិញ្ចឹម​មាតា នៅក្នុង​ព្រៃធំ កាលនោះ នឹង​រក​អ្នកណា​លើ​ផែនដី​នេះ ឲ្យ​ស្មើនឹង​តថាគត​ដោយ​សីលគុណ មិន​មាន​ឡើយ។ មាន​ថ្មើរព្រៃ​ម្នាក់ ឃើញ​តថាគត​ក្នុង​ព្រៃ ក៏​ក្រាបទូល​ដល់​ស្តេច​ពារាណសី​ថា បពិត្រមហារាជ គជសារ​មួយ​នៅក្នុង​ព្រៃធំ ជា​សត្វ​មាន​សភាព​សមគួរ​ដល់​ព្រះអង្គ ដំរី​នោះ មិន​មាន​សេចក្តី​ត្រូវការ​ដោយ​ស្នាមភ្លោះ​ទេ មិន​មាន​សេចក្តី​ត្រូវការ​ដោយ​ខ្សែ ប្រកាំ និង​រណ្តៅ​ទេ ដំរី​នោះ គ្រាន់តែ​បុគ្គល​ចាប់​ទាញ​ប្រមោយ នឹង​មក​ក្នុង​ទីនេះ ដោយខ្លួនឯង។ ចំណែកខាង​ព្រះរាជា ទ្រង់​បាន​ព្រះ​សណ្តាប់​នូវ​ពាក្យ​របស់​ថ្មើរព្រៃ​នោះ​ហើយ ក៏​មាន​ព្រះរាជហឫទ័យ​ត្រេកអរ ទើប​ទ្រង់​ប្រើ​ហ្មដំរី ដែល​ជា​ហត្ថាចារ្យ​ឈ្លាស​វាងវៃ បាន​សិក្សា​វិជ្ជា​ចាប់​ដំរី​ចេះ​ល្អិតល្អ។
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637644715116870834
ទៅកាន់ទំព័រ៖