ព្រះត្រៃបិដក ភាគ ៧៧

កាល​ទេវតា​ពោល​យ៉ាងនេះ​ហើយ តថាគត​បាន​និយាយ​តប​ទៅ​នឹង​ទេវតា​នោះ​វិញ​ថា (ម្នាល​ទេវតា) បើទុកជា​អ្នក​ប្រឡាក់​ខ្ញុំ​ដោយសា​កសព លាមក ថោកទាប ដូចម្តេច​ក៏ដោយ ក៏​ខ្ញុំ​មិន​ធ្វើតាម​ពាក្យ​អ្នក​ឡើយ។ ព្រោះថា បើ​ខ្ញុំ​ខឹង​នឹង​ស្វា​នេះ ខ្ញុំ​ជា​បុគ្គល​ថោកទាប​ជាង​ស្វា​នោះ​ទៅទៀត សីល​របស់ខ្ញុំ​នឹង​បែកធ្លាយ​ផង វិញ្ញូ​ជន​ទាំងឡាយ នឹង​តិះដៀល​ដល់​ខ្ញុំ​ផង។ ការ​ស្លាប់​ដោយ​សេចក្តី​បរិសុទ្ធិ ប្រសើរ​ជាង​ការរស់នៅ ដែល​ពួក​អ្នកប្រាជ្ញ​តិះដៀល បើ​យ៉ាងនេះ ឲ្យ​ខ្ញុំ​ធ្វើ​នូវ​ការបៀតបៀន​អ្នកដទៃ ព្រោះហេតុតែ​ជីវិត (របស់​ខ្លួន) ដូចម្តេច​កើត។ បុគ្គល​ប្រកបដោយ​ប្រាជ្ញា កាល​អត់ទ្រាំ​ចំពោះ​សេចក្តី​មើលងាយ (របស់​ពួក​ជន​ដទៃ) ក្នុង​ហេតុ​យ៉ាង​មុទុ មជ្ឈិម និង​ឧក្រិដ្ឋ រមែង​បានសម្រេច​ដូចសេចក្តី​ប្រាថ្នា​ក្នុងចិត្ត​យ៉ាងនេះ​ឯង។

ចប់ មហិស​រាជ​ចរិយា ទី៥។


រុ​រុ​មិគ​ចរិយា ទី៦


 [១៦] មាន​ចរិយា​ដទៃទៀត កាល​តថាគត​កើតជា​ស្តេចម្រឹគ ឈ្មោះ​រុ​រុ សម្បុរស្បែក​ដូច​មាស​ដែល​ជាង​ដុត​ល្អ ប្រកបដោយ​សីល​ដ៏​ឧត្តម។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637644717688589534
ទៅកាន់ទំព័រ៖