ព្រះត្រៃបិដក ភាគ ៧៧

មាតាបិតា មិនមែន​ជាទី​ស្អប់​របស់​តថាគត​ទេ ទាំង​យស​ដ៏​ធំ ក៏​មិនមែន​ជាទី​ស្អប់​របស់​តថាគត​ដែរ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់​របស់​តថាគត ព្រោះហេតុនោះ បាន​ជាត​ថា​គត​លះបង់​រាជ្យ។

ចប់ យុធ​ញ្ជយ​ចរិយា ទី១។


សោមនស្ស​ចរិយា ទី២


 [២២] មាន​ចរិយា​ដទៃទៀត កាលដែល​តថាគត​កើតជា​រាជបុត្ត (នៃ​ស្តេច​កុរុ​រាជ) ក្នុង​ឥន្ទ​បត្ថ​បុរី​ដ៏​ឧត្តម មានឈ្មោះ​ប្រាកដ​ថា សោមនស្ស​កុមារ ជា​រាជបុត្ត​ដែល​ជន​ទាំងឡាយ មាន​មាតាបិតា​ជាដើម ស្រឡាញ់​ពេញចិត្ត​ក្រៃលែង ជា​អ្នកមានសីល ប្រកបដោយ​គុណ មានសំដី​ពីរោះ គោរព​កោតក្រែង​ចាស់​ព្រឹទ្ធា​ចារ្យ មាន​ហិរិ ទាំង​មាន​សេចក្តី​ឈ្លាសវៃ ក្នុង​សង្គហធម៌ (៤ យ៉ាង)។ មាន​តាបស​កុហក​ម្នាក់ ជា​អ្នក​ស្និទ្ធស្នាល​នៃ​ស្តេច​កុរុ​នោះ ដាំ​សួនច្បារ និង​គុម្ព​ផ្កា​ចិញ្ចឹមជីវិត។ តថាគត​ឃើញ​កុហក​តាបស​នោះ ដូច​គំនរ​អង្កាម​មិន​មាន​គ្រាប់អង្ករ ដូច​ឈើ​មាន​ប្រហោង​ក្នុង ឬដូច​ដើមចេក​មិន​មាន​ខ្លឹម
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637644720989839376
ទៅកាន់ទំព័រ៖