ព្រះត្រៃបិដក ភាគ ៧៧
ព្រះរាជា ជាបិតារបស់តថាគតនោះ សូមទោសតថាគត ក្នុងទីនោះ ហើយប្រទាននូវភាពជាស្តេចធំដល់តថាគត តែតថាគតនោះឯង ទម្លាយនូវងងឹត ចូលទៅកាន់ផ្នួសវិញ។ ភាពនៃខ្លួនជាស្តេចធំ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងការបរិភោគកាម ក៏មិនមែនជាទីស្អប់នៃតថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត បានជាតថាគតលះបង់រាជ្យ (ចូលទៅកាន់ផ្នួស)។
ចប់ សោមនស្សចរិយា ទី២។
អយោឃរចរិយា ទី៣
[២៣] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជកុមារឈ្មោះ អយោឃរៈ ជាឱរសនៃព្រះបាទកាសិករាជ ចម្រើនវ័យវឌ្ឍនាការ ក្នុងផ្ទះជាវិការនៃដែក។ ព្រះរាជបិតារបស់តថាគត ទ្រង់ត្រាស់នឹងតថាគតថា ម្នាលកូន ជីវិត (របស់កូន) រស់នៅបានដោយលំបាក បិតាចិញ្ចឹមថែរក្សាកូនក្នុងផ្ទះជាវិការៈនៃដែកដ៏ចង្អៀត ចូរកូនគ្រប់គ្រងមហាប្រឹថពីទាំងមូលនេះ ព្រមទាំងដែន និគម និងពួកជន ក្នុងថ្ងៃនេះ។ តថាគត ថ្វាយបង្គំ ប្រណម្យអពា្ជលីនូវព្រះមហាក្សត្រ ហើយពោលនូវពាក្យនេះថា
ID: 637644721716245659
ទៅកាន់ទំព័រ៖