ព្រះត្រៃបិដក ភាគ ៧៧

មាតាបិតា មិនមែន​ជាទី​ស្អប់​របស់​តថាគត​ទេ ទាំង​យស​ដ៏​ធំ ក៏​មិនមែន​ជាទី​ស្អប់​របស់​តថាគត​ដែរ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់​នៃ​តថាគត ព្រោះហេតុនោះ បាន​ជាត​ថា​គត​លះបង់​រាជ្យ។

ចប់ អយោ​ឃរ​ចរិយា ទី៣។


ភឹស​ចរិយា ទី៤


 [២៤] មាន​ចរិយា​ដទៃទៀត កាលដែល​តថាគត​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ ក្នុង​ក្រុង​ពារាណសី​ដែន​កាសី មាន​បងប្អូន​ស្រី និង​បងប្អូន​ប្រុស ៧ នាក់។ តថាគត​ជា​ច្បង​នៃ​ជន​ទាំង ៧ នាក់​នុ៎ះ ប្រកបដោយ​សុក្កធម៌ គឺ​ហិរិ និង​ឱត្តប្បៈ ឃើញ​នូវ​ភព (មាន​កាមភព​ជាដើម) ថា​គួរខ្លាច ហើយ​ត្រេកអរ​ក្នុង​នេក្ខម្មៈ។ ពួក​សម្លាញ់​មាន​អធ្យាស្រ័យ​ត្រូវគ្នា ដែល​មាតាបិតា​ប្រើឲ្យ​ទៅ​អញ្ជើញ​តថាគត​ដោយ​កាម​ទាំងឡាយ​ថា អ្នក​ចូរ​ទ្រទ្រង់​វង្សត្រកូល​ចុះ។ ពាក្យ​ណា​ដែល​ពួក​សម្លាញ់​ទាំង​នុ៎ះ បាន​ពោល​ហើយ ជា​ពាក្យ​នាំមក​នូវ​សេចក្តី​សុខ​ក្នុង​គិហិ​ភាព ពាក្យ​នោះ​ជា​ពាក្យ​អាក្រក់​សម្រាប់​ខ្ញុំ ដូចជា​ភាជន៍​ដ៏​ក្តៅ។
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637644722251870643
ទៅកាន់ទំព័រ៖