ព្រះត្រៃបិដក ភាគ ៧៧
កាលនោះ ពួកសម្លាញ់ទាំងនោះ សួរសេចក្តីប្រាថ្នារបស់តថាគតនឹងតថាគត ដែលជាអ្នកបោះបង់នូវកាមថា ម្នាលសម្លាញ់ បើអ្នកមិនបរិភោគកាមទេ អ្នកចង់បានអ្វីទៅវិញ។ តថាគត ជាអ្នកប្រាថ្នាប្រយោជន៍ខ្លួន បានពោលពាក្យនេះប្រាប់ពួកសម្លាញ់ទាំងនោះ ដែលស្វែងរកប្រយោជន៍ (ដល់តថាគត) ថា ខ្ញុំត្រេកអរក្នុងនេក្ខម្មៈ ខ្ញុំមិនប្រាថ្នានូវគិហិភាពទេ។ សម្លាញ់ទាំងនោះ ស្តាប់ពាក្យរបស់តថាគតបានហើយ ទៅជម្រាបមាតាបិតា (នៃតថាគត) ឯមាតាបិតា បាននិយាយនឹងតថាគត យ៉ាងនេះថា ម្នាលព្រាហ្មណ៍ដ៏ចម្រើន យើងទាំងអស់គ្នានឹងបួសដែរ។ មាតាបិតាទាំងគូ និងបងប្អូនប្រុសស្រីទាំង ៧ នាក់ របស់តថាគត លះបង់ទ្រព្យរាប់មិនអស់ ចូលទៅកាន់ព្រៃធំ (ជាមួយនឹងតថាគត)។
ចប់ ភឹសចរិយា ទី៤។
សោណនន្ទបណ្ឌិតចរិយា ទី៥
[២៥] មានចរិយាដទៃទៀត កាលតថាគតកើតក្នុងត្រកូលព្រាហ្មណមហាសាល ដ៏ប្រសើរថ្លៃថ្លា ក្នុងនគរព្រហ្មវទ្ធនៈ។
ID: 637644722519058558
ទៅកាន់ទំព័រ៖