ព្រះត្រៃបិដក ភាគ ៧៧

តថាគត​ពិចារណា​កម្លាំង​ធម៌ ហើយ​រឭក​ព្រះ​ជិនស្រី​ក្នុង​កាលមុន ធ្វើស​ច្ច​កិរិយា ព្រោះ​អាស្រ័យ​កម្លាំង​សច្ចធម៌ (នោះ) ថា ស្លាប​ទាំងឡាយ​របស់ខ្ញុំ​មាន តែ​ហើរ​មិន​រួច ជើង​ទាំងឡាយ​របស់ខ្ញុំ​មាន តែ​ដើរ​មិនបាន មាតាបិតា (របស់ខ្ញុំ​ចេញ) បាត់​ទៅ​ហើយ ម្នាល​ភ្លើងព្រៃ អ្នក​ចូរ​ចៀសចេញ​ទៅ។ ព្រោះ​សច្ចកិរិយា ដែល​តថាគត​បាន​ធ្វើ​ហើយ ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ក៏​ចៀស​ចម្ងាយ ១៦ ករី​សៈ (ហើយ​រលត់​ក្នុង​ទីនោះ) ដូចជា​គប់ភ្លើង ដែល​បុគ្គល​ជ្រលក់​ទៅ​ក្នុងទឹក កុសលធម៌​ដទៃ ស្មើនឹង​សច្ចៈ​នៃ​តថាគត ពុំ​មាន​ឡើយ នេះ​ជាស​ច្ច​បារមី​របស់​តថាគត។

ចប់ វដ្ត​កបោ​តកច​រិយា ទី៩។


មច្ឆ​រាជ​ចរិយា ទី១០


 [៣០] មាន​ចរិយា​ដទៃទៀត កាលដែល​តថាគត​កើតជា​ស្តេច​ត្រី​នៅក្នុង​មហា​ស្រះ លុះដល់​គិម្ហ​សម័យ ដែល​មាន​កំ​ដៅ​ព្រះអាទិត្យ​យ៉ាង​ខ្លាំង ទឹក​ក្នុង​ស្រះ​ក៏​រីង​ហួត​អស់។
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637644725085936705
ទៅកាន់ទំព័រ៖