ព្រះត្រៃបិដក ភាគ ៧៧

យញ្ញ​ទត្ត​មាណព ដែល​ញាប់ញ័រ​ដោយ​កម្លាំង​នៃ​ពិស មិនដឹង​ខ្លួន​សោះ ស្រាប់តែ​ក្រោក​ឡើង​រួច ទាំង​ជា​បុគ្គល​សះស្បើយ​រោគ ដំណាល​នឹង​ពាក្យសច្ចៈ ដែល​តថាគត​ធ្វើ​ហើយ គុណធម៌​ដទៃ ស្មើនឹង​សច្ចៈ​នៃ​តថាគត ពុំ​មាន​ឡើយ នេះ​ជាស​ច្ច​បារមី​របស់​តថាគត។

ចប់ កណ្ហ​ទី​បាយ​នចរិយា ទី១១។


សុត​សោម​ចរិយា ទី១២


 [៣២] មាន​ចរិយា​ដទៃទៀត កាលដែល​តថាគត ឈ្មោះ​សុត​សោម ជា​ម្ចាស់ផែនដី ត្រូវ​ស្តេច​បោរិ​សា​ទចាប់ តថាគត​ក៏បាន​នឹកឃើញ​នូវ​ពាក្យ​ប្តេជ្ញា ដែល​ខ្លួន​បាន​ធ្វើ​ចំពោះ​នន្ទ​ព្រាហ្មណ៍។ ស្តេច​បោរិ​សាទ ដោ​តក្ស័ត្រ ១០១ អង្គ ត្រង់​បាតដៃ ហើយ​ញ៉ាំង​ស្តេច​ទាំងនោះ ឲ្យ​ស្វិត​ស្រពោន ហើយ​ចូល​ទៅ​នាំ​យក​តថាគត ក្នុង​ពេល​សម្រេ​ចយ័ញ្ញ។ ស្តេច​បោរិ​សា​ទសួ​រត​ថា​គត​ថា អ្នកឯង​ចង់​រួចខ្លួន (អំពី​ដៃ​យើង) ឬទេ បើ​អ្នក​អាច​ត្រឡប់​មក (កាន់​សំណាក់) យើង​វិញ យើង​នឹង​ព្រម​ធ្វើតាម​សេចក្តី​ពេញចិត្ត​របស់​អ្នក។
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 637644726519217445
ទៅកាន់ទំព័រ៖