ព្រះត្រៃបិដក ភាគ ៧៧

កាលនោះ តថាគត​ទទួល (ពាក្យ) សេ្តច​បោរិ​សា​ទនោះ​ហើយ ចូល​ទៅកាន់​បូរី​ជាទី​រីករាយ ប្រគល់​រាជ្យ (ដល់​មាតាបិតា) នឹង​បាច់​និយាយ​ថ្វី ដល់​ការ​ត្រឡប់​មក​នៃ​តថាគត​វិញ។ តថាគត​រឭក​នូវ​ធម៌​របស់​សប្បុរស​ទាំងឡាយ ដែល​ព្រះ​ជិនស្រី​ទាំងឡាយ ធ្លាប់​សេព​ក្នុង​កាលមុន ឲ្យ​ទ្រព្យ​ដល់​ព្រាហ្មណ៍ ហើយ​ចូល​ទៅកាន់​ស្តេច​បោរិ​សាទ។ តថាគត​មិន​មាន​សេចក្តី​សង្ស័យ​ថា ស្តេច​បោរិ​សា​ទនេះ នឹង​សម្លាប់ ឬមិន​សម្លាប់​នូវ​អញ ក្នុង​ទីនោះ​ឡើយ តថាគត​រក្សា​ពាក្យសច្ចៈ ចូល​ទៅ (កាន់​សំណាក់​ស្តេច​បោរិ​សាទ) ដើម្បី​លះបង់​នូវ​ជីវិត គុណធម៌​ដទៃ ស្មើនឹង​សច្ចៈ​នៃ​តថាគត ពុំ​មាន​ឡើយ នេះ​ជាស​ច្ច​បារមី​របស់​តថាគត។

ចប់ សុត​សោម​ចរិយា ទី១២។


សុវណ្ណ​សាម​ចរិយា ទី១៣


 [៣៣] កាលដែល​តថាគត ជា​តាបស ឈ្មោះ​សាមៈ នៅក្នុង​អាស្រម ដែល​ព្រះ​ឥន្រ្ទ​និម្មិត​ឲ្យ​ក្នុង​ព្រៃ តថាគត​ញ៉ាំង​សីហៈ និង​ខ្លាធំ​ទាំងឡាយ​ក្នុង​ព្រៃ ឲ្យ​ចូល​មក​ជិត​ដោយ​មេត្តា​បាន។
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 637644726829373631
ទៅកាន់ទំព័រ៖