ព្រះត្រៃបិដក ភាគ ៧៧

សត្វ​សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ក្របី ក្តាន់ និង​ជ្រូកព្រៃ មក​ចោមរោម​តថាគត ដែល​នៅក្នុង​ព្រៃ។ សត្វ​ណាមួយ មិន​ធ្វើ​តថាគត​ឲ្យ​តក់ស្លុត​ទេ ទាំង​តថាគត ក៏​មិន​ខ្លាច​សត្វ​ណាមួយ​ឡើយ កាលណោះ កម្លាំង​មេត្តា​ឧបត្ថម្ភ​តថាគត ឲ្យ​តថាគត​នៅក្នុង​ព្រៃ​ដោយ​សួស្តី។

ចប់ សុវណ្ណ​សាម​ចរិយា ទី១៣។


ឯករាជ​ចរិយា ទី១៤


 [៣៤] មាន​ចរិយា​ដទៃទៀត កាលដែល​តថាគត​កើតជា​ស្តេច ឈ្មោះ​ឯករាជ បាន​អធិដ្ឋានសីល​ដ៏​ក្រៃលែង ហើយ​គ្រប់គ្រង​មហាប្រឹថពី ក្នុង​កាសិ​ករ​ដ្ឋ។ តថាគត បាន​ប្រព្រឹត្ត​កុសលកម្មបថ ១០ ឥតមាន​សេសសល់ សង្រ្គោះ​មហាជន​ដោយ​សង្គហវត្ថុ​ទាំង ៤។ តថាគត​មិន​ប្រមាទ ក្នុង​លោក​នេះ និង​បរលោក​យ៉ាងនេះ វេលា​នោះ ស្តេច​ក្នុង​ដែន​កោសល ឈ្មោះ​ទព្វ​សេន ចូល​មក​ដណ្តើម​រាជបុរី​របស់​តថាគត។
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637644727124842823
ទៅកាន់ទំព័រ៖