ព្រះត្រៃបិដក ភាគ ៧៧

 អ្នក​ទាំងឡាយ គួរ​ឃើញ​នូវ​កោសជ្ជៈ ថា​ជា​ភ័យ គួរ​ឃើញ​នូវ​ការ​ប្រារព្ធ​ព្យាយាម ថា​ជា​សេចក្តី​ក្សេម ហើយ​ប្រឹងប្រែង​ព្យាយាម​ចុះ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ។ អ្នក​ទាំងឡាយ គួរ​ឃើញ​នូវ​ការទាស់ទែង ថា​ជា​ភ័យ គួរ​ឃើញ​នូវ​ការ​មិន​ទាស់ទែង ថា​ជា​សេចក្តី​ក្សេម ហើយ​ចូរ​ព្រមព្រៀង​គ្នា ទាំង​ជា​បុគ្គល​មាន​ពាក្យពីរោះ​រកគ្នា​ចុះ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ។ មួយទៀត អ្នក​ទាំងឡាយ​គួរ​ឃើញ​នូវ​សេចក្តី​ប្រមាទ ថា​ជា​ភ័យ គួរ​ឃើញ​នូវ​សេចក្តី​មិន​ប្រមាទ ថា​ជា​សេចក្តី​ក្សេម ហើយ​ចូរ​ចម្រើន​មគ្គ ប្រកបដោយ​អង្គ ៨ ចុះ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ របស់​ព្រះពុទ្ធ។
 បានឮ​ថា ព្រះមានព្រះភាគ ទ្រង់​ត្រាស់​សរសើរ​នូវ​បុព្វចរិយា​របស់​ព្រះអង្គ ហើយ​សម្តែង​នូវ​ធម្មបរិយាយ ឈ្មោះ​ពុទ្ធា​បទាន ដោយ​ប្រការ​ដូច្នេះ។

ចប់ ចរិយាបិដក។


សមោធាន​កថា


 [៣៦] បារមី ១០ ឧប​បារមី ១០ បរមត្ថ​បារមី ១០ បារមី​ទាំងនេះ ជា​គ្រឿង​ញ៉ាំង​ពោធិញ្ញាណ ឲ្យបាន​សម្រេច
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637644728403123794
ទៅកាន់ទំព័រ៖