ព្រះត្រៃបិដក ភាគ ៧៧

សម្បត្តិ​ទាំងអស់ ក៏​អន្តរធាន​ទៅ ឱហ្ន៎! សង្ខារ​ទាំងពួង ជា​របស់​សូន្យ​ទទេ ព្រះ​ជិនស្រី​ជា​សាស្តា ព្រះនាម​ទីបង្ករ ទ្រង់​បរិនិព្វាន​ក្នុង​វត្ត​នន្ទៈ។ ព្រះ​ស្តូប​របស់​ព្រះ​ជិនស្រី​នោះ កម្ពស់ ៣៦ យោជន៍ (គេ​សាង​ទុក) ក្នុង​វត្ត​នន្ទៈ​នោះ​ឯង។ គ្រានោះ (ពួក​ជនក​សាង) ព្រះ​ស្តូប​កម្ពស់ ៣ យោជន៍ ទៀប​គល់​ពោធិព្រឹក្ស (សម្រាប់​បញ្ចុះ) បាត្រ និង​ចីវរ គ្រឿងបរិក្ខារ និង​គ្រឿង​ប្រើប្រាស់​របស់​ព្រះ​សាស្តា។

ចប់ ទីបង្ករ​ពុទ្ធវង្ស ទី១។


កោ​ណ្ឌញ្ញ​ពុទ្ធវង្ស ទី២


 [៣] សម័យ​ខាងក្រោយ អំពី​ព្រះសម្ពុទ្ធ​ទីបង្ករ​មក ព្រះ​លោកនាយក ព្រះនាម​កោណ្ឌញ្ញៈ ទ្រង់​មាន​តេជះ​រក​ទីបំផុត​គ្មាន មានយស​រាប់​មិនបាន មានគុណ​ប្រមាណ​មិនបាន មិន​ងាយ​បុគ្គល​គ្រប​សង្កត់​បាន។ ព្រះអង្គ​មានការ​អត់ធន់ ប្រៀប​ដោយ​ធរណី មាន​សីល​ប្រៀប​ដោយសា​គរ មាន​សមាធិ​ប្រៀប​ដោយ​ភ្នំ​សុមេរុ មាន​ញាណ​ប្រៀប​ដោយ​អាកាស។
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637644656119640007
ទៅកាន់ទំព័រ៖