ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​សោ​ភិត​សម្ពុទ្ធ​ដ៏​ប្រសើរ ទ្រង់​បរិនិព្វាន​ក្នុង​សីហា​រាម ព្រះធាតុ (របស់​ព្រះអង្គ) សាយភាយ​ទៅ​ក្នុង​ប្រទេស​នោះ តាម​ចំ​ណែ​កៗ។

ចប់ សោ​ភិត​ពុទ្ធវង្ស ទី៦។


អនោម​ទស្សិ​ពុទ្ធវង្ស ទី៧


 [៨] កាល​ជា​ខាងក្រោយ អំពី​ព្រះ​សោ​ភិត​សម្ពុទ្ធ​មក មាន​ព្រះសម្ពុទ្ធ ព្រះនាម​អនោមទស្សី ព្រះអង្គ​ប្រសើរ​ជាង​សត្វទ្វេបាទ ទ្រង់​មានយស​រាប់​មិនបាន ទ្រង់​មាន​តេជះ ទ្រង់​កម្រ​បុគ្គល​កន្លង​បាន។ ព្រះសម្ពុទ្ធ ទ្រង់​កាត់​ចំណង​ទាំងអស់ កំចាត់​បង់​ភព​ទាំង ៣ ហើយ​សម្តែង​ផ្លូវ​សម្រាប់​ដើរឆ្ពោះ​ទៅ​រក​និព្វាន មិន​ត្រឡប់​វិញ ចំពោះ​ទេវតា និង​មនុស្ស។ ព្រះ​អនោមទស្សី​អង្គ​នោះ ទ្រង់​មិន​រំភើប ដូចជា​សាគរ គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ ដូចជា​ភ្នំ ទ្រង់​មានគុណ​រក​ទីបំផុត​គ្មាន ដូចជា​អាកាស មាន​ព្រះ​កាយ​រីក​ពេញ ដូចជា​ស្តេច​ឈើ។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637644664984349217
ទៅកាន់ទំព័រ៖