ព្រះត្រៃបិដក ភាគ ៧៨

ពួក​ធម៌​តាំង​ឡើង​ដោយចិត្ត ពួក​ធម៌​មិន​តាំង​ឡើង​ដោយចិត្ត ពួក​ធម៌​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​មិនកើត​ជាមួយនឹង​ចិត្ត ពួក​ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត ពួក​ធម៌​ច្រឡូកច្រឡំ​តាំង​ឡើង​ដោយចិត្ត ពួក​ធម៌​មិន​ច្រឡូកច្រឡំ​មិន​តាំង​ឡើង​ដោយចិត្ត ពួក​ធម៌​ច្រឡូកច្រឡំ​តាំង​ឡើង​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​មិន​ច្រឡូកច្រឡំ​មិន​តាំង​ឡើង​មិនកើត​ជាមួយនឹង​ចិត្ត ពួក​ធម៌​ច្រឡូកច្រឡំ​តាំង​ឡើង​ប្រព្រឹត្តទៅ​តាមចិត្ត ពួក​ធម៌​មិន​ច្រឡូកច្រឡំ​មិន​តាំង​ឡើង​មិន​ប្រព្រឹត្តទៅ​តាមចិត្ត ពួក​ធម៌​ជា​ខាងក្នុង ពួក​ធម៌​ជា​ខាងក្រៅ ពួក​ធម៌​ជា​ឧបា​ទា (ឧបា​ទាយ​រូប) ពួក​ធម៌​មិនមែន​ជា​ឧបា​ទា ពួក​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ពួក​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ។

ចប់ មហន្ត​រទុ​កៈ។


 [១២] ពួក​ធម៌​ជា​ឧបាទាន (សេចក្តី​ប្រកាន់​មាំ) ពួក​ធម៌​មិនមែន​ជា​ឧបាទាន ពួក​ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌​ប្រកបដោយ​ឧបាទាន ពួក​ធម៌​ប្រាសចាក​ឧបាទាន ពួក​ធម៌​ជា​ឧបាទាន​ផង ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ពួក​ធម៌​ជា​ឧបាទាន
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637645638781266053
ទៅកាន់ទំព័រ៖