ព្រះត្រៃបិដក ភាគ ៧៨

 [១៧៧] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ឈ្មោះ​អាបោកសិណ។បេ។ ឈ្មោះ​តេជោកសិណ។បេ។ ឈ្មោះ​វាយោកសិណ។បេ។ ឈ្មោះ​នីល​កសិណ។បេ។ ឈ្មោះ​បីត​កសិណ។បេ។ ឈ្មោះ​លោហិត​កសិណ។បេ។ ឈ្មោះ​ឱទា​តកសិណ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ កសិណ ៨ មាន​វារៈ ១៦។


 [១៧៨] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​មាន​ប្រមាណ​តូច គ្រប​សង្កត់​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637645680282071902
ទៅកាន់ទំព័រ៖