ព្រះត្រៃបិដក ភាគ ៧៨
ផង ប្រកបដោយឧបាទានផង ពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង។
ចប់ ពួកឧបាទាន។
[១៣] ពួកធម៌ជាកិលេស (ធម៌សៅហ្មង) ពួកធម៌មិនមែនជាកិលេស ពួកធម៌គួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌មិនគួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ដែលមិនសៅហ្មងហើយ ពួកធម៌ប្រកបដោយកិលេស ពួកធម៌ប្រាសចាកកិលេស ពួកធម៌ជាកិលេសផង គួរដើម្បីដល់នូវសេចក្តីសៅហ្មងផង ពួកធម៌គ្រាន់តែគួរដើម្បីដល់នូវសេចក្តីសៅហ្មង តែមិនមែនជាកិលេស ពួកធម៌ជាកិលេសផង សៅហ្មងហើយផង ពួកធម៌គ្រាន់តែសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស ពួកធម៌ប្រាសចាកកិលេស តែគួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ប្រាសចាកកិលេសផង មិនគួរដើម្បីដល់នូវសេចក្តីសៅហ្មងផង។
ចប់ ពួកកិលេស។
ID: 637645639092985161
ទៅកាន់ទំព័រ៖