ព្រះត្រៃបិដក ភាគ ៧៨
[១៤] ពួកធម៌ដែលគួរលះបង់ដោយទស្សនៈ (សោតាបត្តិមគ្គ) ពួកធម៌ដែលមិនគួរលះបង់ដោយទស្សនៈ ពួកធម៌ដែលគួរលះបង់ដោយភាវនា (មគ្គ ៣ ខាងលើ) ពួកធម៌ដែលមិនគួរលះបង់ដោយភាវនា ពួកធម៌មានហេតុដែលគួរលះបង់ដោយទស្សនៈ ពួកធម៌មិនមានហេតុដែលគួរលះបង់ដោយទស្សនៈ ពួកធម៌មានហេតុដែលគួរលះបង់ដោយភាវនា ពួកធម៌មិនមានហេតុដែលគួរលះបង់ដោយភាវនា ពួកធម៌ប្រកបដោយវិតក្កៈ (ការត្រិះរិះ) ពួកធម៌មិនមានវិតក្កៈ ពួកធម៌ប្រកបដោយវិចារៈ (ការពិចារណា) ពួកធម៌មិនមានវិចារៈ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ (ការត្រេកអរ) ពួកធម៌មិនមានបីតិ ពួកធម៌ប្រកបដោយបីតិ ពួកធម៌មិនប្រកបដោយបីតិ ពួកធម៌ប្រកបដោយសុខ ពួកធម៌មិនប្រកបដោយសុខ ពួកធម៌ប្រកបដោយឧបេក្ខា ពួកធម៌មិនប្រកបដោយឧបេក្ខា ពួកធម៌ជាកាមាវចរ (ប្រព្រឹត្តទៅក្នុងកាម) ពួកធម៌មិនមែនជាកាមាវចរ ពួកធម៌ជារូបាវចរ ពួកធម៌មិនមែនជារូបាវចរ (ប្រព្រឹត្តទៅក្នុងរូប) ពួកធម៌ជាអរូបាវចរ (ប្រព្រឹត្តទៅក្នុងអរូប) ពួកធម៌មិនជាអរូបាវចរ ពួកធម៌ជាបរិយាបន្នៈ (រាប់បញ្ចូលក្នុងតេភូមិកវដ្ដៈ) ពួកធម៌ជាអបរិយាបន្នៈ ពួកធម៌ជានិយ្យានិកៈ (ធម៌កាត់នូវវដ្ដមូល ធ្វើព្រះនិព្វានឲ្យជាអារម្មណ៍ ហើយចេញចាកវដ្ដៈ)
ID: 637645639307047292
ទៅកាន់ទំព័រ៖