ព្រះត្រៃបិដក ភាគ ៧៨
សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច មានពណ៌ល្អ មានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
នេះក៏ជាឈានមានវារៈ ៨ ដែរ។
[១៨៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។
ID: 637645683460821532
ទៅកាន់ទំព័រ៖