ព្រះត្រៃបិដក ភាគ ៧៨

បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ច​មជ្ឈា​ន មាន​ប្រមាណ​តូច មាន​អារម្មណ៍​ប្រមាណ​មិនបាន។បេ។ ប្រមាណ​មិនបាន មាន​អារម្មណ៍​ប្រមាណ​មិនបាន ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ ពួក​អារម្មណ៍ ២។


 [១៨៦] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​ប្រមាណ​មិនបាន គ្រប​សង្កត់​នូវ​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ មាន​ប្រមាណ​តូច មាន​អារម្មណ៍​ប្រមាណ​មិនបាន ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​ប្រមាណ​មិនបាន គ្រប​សង្កត់​នូវ​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637645684849102943
ទៅកាន់ទំព័រ៖