ព្រះត្រៃបិដក ភាគ ៧៨
សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
ចប់ វារៈ ៨ ដទៃទៀត។
[១៨៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន មានពណ៌ល្អ មានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន មានពណ៌ល្អ មានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។
ID: 637645686123634686
ទៅកាន់ទំព័រ៖