ព្រះត្រៃបិដក ភាគ ៧៨

សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព ប្រាសចាក​បីតិ។បេ។ បាន​ដល់​តតិយជ្ឈាន ប្រកបដោយ​មេត្តា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ប្រកបដោយ​មេត្តា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ដល់​ទុតិយជ្ឈាន គ្មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មាន​បីតិ និង​សុខ​កើត​ពី​សមាធិ ជា​ឈាន​ប្រកបដោយ​មេត្តា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637645687450353090
ទៅកាន់ទំព័រ៖