ព្រះត្រៃបិដក ភាគ ៧៨

គន្លង​នៃ​បញ្ញត្តិ នាម(១) និង​រូប(២) អវិជ្ជា(៣) និង​ភវតណ្ហា(៤) ភវ​ទិដ្ឋិ(៥) និង​វិភវ​ទិដ្ឋិ(៦) សស្ស​តទិដ្ឋិ(៧) និង​ឧច្ឆេទ​ទិដ្ឋិ(៨) អន្ត​វា​ទិដ្ឋិ(៩) និង​អនន្ត​វា​ទិដ្ឋិ(១០) បុ​ព្វ​ន្តានុ​ទិដ្ឋិ(១១) និង​អបរ​ន្តានុ​ទិដ្ឋិ(១១) សេចក្តី​មិន​ខ្មាសបាប និង​សេចក្តី​មិន​ក្តៅ​នឹង​បាប សេចក្តី​ខ្មាសបាប និង​សេចក្តី​ក្តៅ​នឹង​បាប ភាព​នៃ​បុគ្គល​ប្រដៅ​ក្រ និង​ភាព​នៃ​បុគ្គល​មាន​មិត្រ​អាក្រក់ ភាព​នៃ​បុគ្គល​ប្រដៅ​ងាយ និង​ភាព​នៃ​បុគ្គល​មាន​មិត្រ​ល្អ សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ និង​សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ និង​សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ សេចក្តី​ឈ្លាស​ក្នុង​ធាតុ និង​សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុងចិត្ត សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ និង​សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ សេចក្តី​ឈ្លាស​ក្នុង​ហេតុ និង​សេចក្តី​ឈ្លាស​ក្នុង​ការ​មិនមែន​ជាហេតុ សេចក្តី​ត្រង់ និង​សេចក្តី​ទន់ភ្លន់ សេចក្តី​អត់សង្កត់ និង​សេចក្តី​ស្លូត សេចក្តី​រាក់ទាក់
(១) ប្រែថា ឈ្មោះ មួយទៀត​ថា ទន់ទោរ ឬបង្អោន​ទៅ។ (២) ប្រែថា វិនាស ឬលំបាក។(៣) [ប្រែថា មិនដឹង​អរិយសច្ច​ទាំង ៤។ (៤) សេចក្តី​ប្រាថ្នា​ក្នុង​ភព ឬសេចក្តី​ប្រាថ្នា​ប្រកបដោយ​សស្ស​តទិដ្ឋិ។(៥) សេចក្តី​យល់ឃើញ​ថា​សត្វ​កើត​ទៀត ហើយ​ទៀង។ (៦) សេចក្តី​យល់ឃើញ​ថា សត្វ​មិនកើត​ទៀត។ (៧) សេចក្តី​យល់ឃើញ​ថា ខ្លួន និង​លោក ជាស​ភាវៈ​ទៀង (៨) សេចក្តី​យល់ឃើញ​ថា សត្វ​សូន្យ មិនកើត​ទៀត។ (៩) សេចក្តី​យល់ឃើញ​ថា លោកមា​នទី​បំផុត។ (១០) សេចក្តី​យល់ឃើញ​ថា លោក​មិន​មាន​ទីបំផុត។ (១១) សេចក្តី​យល់ឃើញ​តាម​ចំណែក​នៃ​ខន្ធ​ខាងដើម។ (១១) សេចក្តី​យល់ឃើញ​តាម​ចំណែក​នៃ​ខន្ធ​ខាងចុង។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637645645066578617
ទៅកាន់ទំព័រ៖