ព្រះត្រៃបិដក ភាគ ៧៨
ដ៏ឧត្តម។បេ។ មានចិត្តជាអធិបតី ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសា ជាអធិបតី ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព កន្លងបង់នូវអាកាសានញ្ចាយតនៈ ព្រោះលះបង់នូវសុខផង ដោយអាការទាំងពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសាជាអធិបតី។បេ។ មានឆន្ទៈ ជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។
ID: 637645690033477709
ទៅកាន់ទំព័រ៖