ព្រះត្រៃបិដក ភាគ ៧៨
មានវីរិយៈជាអធិបតី ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសា ជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសាជាអធិបតី។បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីរិយៈជាអធិបតី ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសាជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។
ID: 637645690232696494
ទៅកាន់ទំព័រ៖