ព្រះត្រៃបិដក ភាគ ៧៨
និងការស្រុះស្រួលទទួល ការមិនរក្សាទ្វារក្នុងឥន្ទ្រិយ និងសេចក្តីមិនដឹងប្រមាណក្នុងភោជន ការរក្សាទ្វារក្នុងឥន្ទ្រិយ និងសេចក្តីដឹងប្រមាណក្នុងភោជន សេចក្តីភ្លេចស្មារតី និងសេចក្តីមិនដឹងខ្លួន ស្មារតី និងសេចក្តីដឹងខ្លួន កំឡាំង គឺការពិចារណា និងកំឡាំងភាវនា សមថៈ
(១) និងវិបស្សនា
(២) និមិត្តរបស់សមថៈ និងនិមិត្តនៃការផ្គងឡើង ការផ្គងឡើង និងសេចក្តីមិនរាយមាយ វិបត្តិនៃសីល និងវិបត្តិនៃទិដ្ឋិ ការបរិបូណ៌នៃសីល និងការបរិបូណ៌នៃទិដ្ឋិ សេចក្តីបរិសុទ្ធិនៃសីល និងសេចក្តីបរិសុទ្ធិនៃទិដ្ឋិ សេចក្តីបរិសុទ្ធិនៃទិដ្ឋិ និងសេចក្តីព្យាយាមរបស់បុគ្គលដែលមានទិដ្ឋិសមគួរ សេចក្តីសង្វេគក្នុងទីដែលគួរសង្វេគទាំងឡាយ និងសេចក្តីព្យាយាមដោយឧបាយនៃបុគ្គលដែលមានសេចក្តីសង្វេគ សេចក្តីមិនសន្តោសក្នុងកុសលធម៌ទាំងឡាយ និងសេចក្តីមិនធូរថយក្នុងព្យាយាម វិជ្ជា និងវិមុត្តិ សេចក្តីដឹងក្នុងធម៌
(៣) ជាគ្រឿងអស់ទៅនៃកិលេស និងសេចក្តីដឹងក្នុងធម៌
(៤) ដែលធ្វើកិលេសមិនឲ្យកើតឡើងទៀត។
ចប់ សុត្តន្តមាតិកា។
ចប់ មាតិកា។
(១) សភាវៈរម្ងាប់នូវធម៌ជាសត្រូវ។ (២) ធម្មជាតិឃើញដោយអាការផ្សេងៗ។ (៣) អរិយមគ្គ។(៤) អរិយផល
ID: 637645646741109781
ទៅកាន់ទំព័រ៖