ព្រះត្រៃបិដក ភាគ ៧៨
វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតឡើងក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ រមែងកើតមានក្នុងសម័យនោះ។ នេះពួកធម៌ជាកុសល។
[១៩៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
ID: 637645691332228113
ទៅកាន់ទំព័រ៖