ព្រះត្រៃបិដក ភាគ ៧៨
[១៩៨] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្តដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់សេចក្តីឆ្ងាញ់ពិសា និងសេចក្តីសុខនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[១៩៩] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបានណា កើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលសញ្ញានោះ នេះសញ្ញាកើតមានក្នុងសម័យនោះ។
[២០០] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ណា កើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលចេតនានោះ នេះចេតនា កើតមានក្នុងសម័យនោះ។
ID: 637645691625040323
ទៅកាន់ទំព័រ៖