ព្រះត្រៃបិដក ភាគ ៧៨

 [២០៤] បីតិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្អែតចិត្ត សេចក្តី​រីករាយ សេចក្តី​សប្បាយ សេចក្តី​ស្រួល សេចក្តី​ស្រស់ស្រាយ ការ​ញញឹមញញែម ការបាន​នូវ​អំណរ ការ​អណ្តែត​អណ្តូង សេចក្តី​ត្រេកអរ​របស់​ចិត្ត គឺ​បី​តិ​សម្ពោ​ជ្ឈង្គៈ​ណា កើតមាន​ក្នុង​សម័យ​នោះ នេះ​បីតិ កើតមាន​ក្នុង​សម័យ​នោះ។
 [២០៥] សុខ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​សុខ​កើតមាន​ក្នុង​សម័យ​នោះ។
 [២០៦] ឯកគ្គតា​របស់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ កា​រតំ​កល់​នៅនឹង ការ​តាំង​មាំ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ ភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង ការ​ស្ងប់​រម្ងាប់ គឺ​សមា​ធិន្ទ្រិយ សមាធិ​ពលៈ សម្មាសមាធិ សមា​ធិ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា​របស់​ចិត្ត ក្នុង​សម័យ​នោះ នេះ​ឯកគ្គតា​របស់​ចិត្ត កើតមាន ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637645692150977698
ទៅកាន់ទំព័រ៖