ព្រះត្រៃបិដក ភាគ ៧៨
[២២០] សម្មាអាជីវៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការវៀរ ការចៀសវាង ការគេចចេញ ការងាកចេញ ចាកការចិញ្ចឹមជីវិតខុស គឺមិនសាង មិនធ្វើ មិនប្រព្រឹត្តល្មើស មិនប្រព្រឹត្តកន្លងដែន ការសម្លាប់ហេតុ គឺសម្មាអាជីវៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាអាជីវៈ កើតមានក្នុងសម័យនោះ។
[២២១] សម្មាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាវាយាមៈ កើតមានក្នុងសម័យនោះ។
ID: 637645693897384021
ទៅកាន់ទំព័រ៖