ព្រះត្រៃបិដក ភាគ ៧៨

 [២២៩] ហិរិ​ពលៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​ខ្មាស ដោយ​វត្ថុ​ដែល​គួរ​ខ្មាស ខ្មាស​ដោយ​ការ​ចួប​ប្រទះ​នឹង​អកុសលធម៌​ដ៏​លាមក ក្នុង​សម័យ​នោះ នេះ​ហិរិ​ពលៈ កើតមាន ក្នុង​សម័យ​នោះ។
 [២៣០] ឱត្តប្ប​ពលៈ កើតមាន ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​តក់ស្លុត ដោយ​វត្ថុ​ដែល​គួរ​តក់ស្លុត តក់ស្លុត​ដោយ​ការ​ចួប​ប្រទះ​នឹង​អកុសលធម៌​ដ៏​លាមក ក្នុង​សម័យ​នោះ នេះ​ឱត្តប្ប​ពលៈ កើតមាន​ក្នុង​សម័យ​នោះ។
 [២៣១] អលោភៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​មិន​ចង់បាន ការ​មិន​ជាប់​ចំពាក់ សេចក្តី​មិន​ជាប់​ចំពាក់ ការ​មិន​ត្រេកអរ​ខ្លាំង ការ​មិន​ត្រេកត្រអាល សេចក្តី​មិន​ត្រេកត្រអាល ការ​មិន​សំឡឹង​ចំពោះ គឺ​អលោភៈ ជាកុសល​មូល​ណា ក្នុង​សម័យ​នោះ នេះ​អលោភៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637645694918477716
ទៅកាន់ទំព័រ៖