ព្រះត្រៃបិដក ភាគ ៧៨
[២៣៤] អនភិជ្ឈា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិនត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអនភិជ្ឈា កើតមានក្នុងសម័យនោះ។
[២៣៥] អព្យាបាទ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអព្យាបាទ កើតមានក្នុងសម័យនោះ។
[២៣៦] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី
ID: 637645695460040233
ទៅកាន់ទំព័រ៖