ព្រះត្រៃបិដក ភាគ ៧៨
ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាទិដ្ឋិ កើតមាន ក្នុងសម័យនោះ។
[២៣៧] ហិរិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុ ដែលគួរខ្មាស ខ្មាសដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះហិរិ កើតមានក្នុងសម័យនោះ។
[២៣៨] ឱត្តប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុតដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះឱត្តប្បៈ កើតមានក្នុងសម័យនោះ។
ID: 637645695732852685
ទៅកាន់ទំព័រ៖