ព្រះត្រៃបិដក ភាគ ៧៨

 [២៤៦] ចិត្ត​គួរ​ដល់​ការងារ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការគួរ​ដល់​ការងារ សេចក្តី​គួរ​ដល់​ការងារ សភាព​គួរ​ដល់​ការងារ​ណា នៃ​វិញ្ញាណក្ខន្ធ ក្នុង​សម័យ​នោះ នេះ​ចិត្ត​គួរ​ដល់​ការងារ កើតមាន​ក្នុង​សម័យ​នោះ។
 [២៤៧] សេចក្តី​ស្ទាត់​កាយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​ស្ទាត់ សេចក្តី​ស្ទាត់ សភាព​ស្ទាត់​ណា នៃ​វេទនាខន្ធ នៃ​សញ្ញាខន្ធ នៃ​សង្ខារក្ខន្ធ ក្នុង​សម័យ​នោះ នេះ​សេចក្តី​ស្ទាត់​កាយ កើតមាន​ក្នុង​សម័យ​នោះ។
 [២៤៨] សេចក្តី​ស្ទាត់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​ស្ទាត់ សេចក្តី​ស្ទាត់ សភាព​ស្ទាត់​ណា នៃ​វិញ្ញាណក្ខន្ធ ក្នុង​សម័យ​នោះ នេះ​សេចក្តី​ស្ទាត់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ។
 [២៤៩] សេចក្តី​ត្រង់​កាយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​ត្រង់ សេចក្តី​ត្រង់ ការ​មិន​វៀច មិន​កោង មិន​រំពត់​ណា នៃ​វេទនាខន្ធ នៃ​សញ្ញាខន្ធ នៃ​សង្ខារក្ខន្ធ ក្នុង​សម័យ​នោះ នេះ​សេចក្តី​ត្រង់​កាយ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637645696561134097
ទៅកាន់ទំព័រ៖