ព្រះត្រៃបិដក ភាគ ៧៨
[២៥០] សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ។
[២៥១] សតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីតាំងស្មារតីចំពោះ ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសតិ កើតមានក្នុងសម័យនោះ។
[២៥២] សម្បជញ្ញៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា
ID: 637645696833165335
ទៅកាន់ទំព័រ៖