ព្រះត្រៃបិដក ភាគ ៧៨
[២៥៦] សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្ត មិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះសេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។
[២៥៧] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[២៥៨] ខន្ធ៤ កើតមានក្នុងសម័យនោះ អាយនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៩ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៨ ពលៈ ៧ ហេតុ ៣ ផស្សៈ ១ វេទនា ១
ID: 637645697712071458
ទៅកាន់ទំព័រ៖