ព្រះត្រៃបិដក ភាគ ៧៨

បាន​ដល់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ច​មជ្ឈា​ន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ជា​អប្ប​ណិ​ហិ​តៈ។បេ។ មាន​សេចក្តី​ប្រតិបត្តិ​លំបាក តែ​មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់ ជា​អប្ប​ណិ​ហិ​តៈ។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ តែ​មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ជា​អប្ប​ណិ​ហិ​តៈ។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់ ជា​អប្ប​ណិ​ហិ​តៈ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ អប្ប​ណិ​ហិត​មូល​កប្ប​ដិ​បទា។


 [២៦៩] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​មគ្គ។បេ។ ចម្រើន​នូវ​សតិ​ប្ប​ដ្ឋាន ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​សម្ម​ប្ប​ធាន ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ឥទ្ធិបាទ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ឥន្ទ្រិយ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ពលៈ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ពោជ្ឈង្គៈ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​សច្ចៈ ជា​លោ​កុត្ត​រៈ។បេ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637645700525665951
ទៅកាន់ទំព័រ៖