ព្រះត្រៃបិដក ភាគ ៧៨

ចម្រើន​នូវ​សមថៈ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ធម៌ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ខន្ធ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​អាយតនៈ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ធាតុ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​អាហារ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ផស្សៈ ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​វេទនា ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​សញ្ញា ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ចេតនា ជា​លោ​កុត្ត​រៈ។បេ។ ចម្រើន​នូវ​ចិត្តជា​លោ​កុត្ត​រៈ ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ ដើម្បី​ដល់​នូវ​ភូមិ​ជា​ប្រថម បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។

ចប់ មហា​ន័យ ២០។

ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637645700742384008
ទៅកាន់ទំព័រ៖