ព្រះត្រៃបិដក ភាគ ៧៨
[២១] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នាហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះ ចិត្តកើតមានក្នុងសម័យនោះ។
[២២] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈណា ក្នុងសម័យនោះ នេះ វិតក្កៈកើតមានក្នុងសម័យនោះ។
[២៣] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះ វិចារៈកើតមានក្នុងសម័យនោះ។
ID: 637645647935016075
ទៅកាន់ទំព័រ៖