ព្រះត្រៃបិដក ភាគ ៧៨

 [២៧០] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ ដើម្បី​ដល់​នូវ​ភូមិ​ជា​ប្រថម បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ មាន​ឆន្ទៈ​ជា​អធិបតី។បេ។ មាន​វីរិយៈ​ជា​អធិបតី។បេ។ មានចិត្តជា​អធិបតី។បេ។ មាន​វីមំសា​ជា​អធិបតី ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ ដើម្បី​ដល់​នូវ​ភូមិ​ជា​ប្រថម បាន​រម្ងាប់​វិតក្កៈ និង​វិចារៈ​រួចហើយ។បេ។ បាន​ដល់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637645700986763447
ទៅកាន់ទំព័រ៖